ខ្មែរប៉ុស្ដិ៍ Close

ចម្លាក់ ​និង គំនូរ​​​នៅ «វត្ត​ដំរីស»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 42
ចម្លាក់ ​និង គំនូរ​​​នៅ «វត្ត​ដំរីស» RFI

នាទី​អារ្យ​ធម៌ សូម​នាំអារម្មណ៍​លោកអ្នក​នាង ​ទៅ​ខេត្ត​បាត់ដំបង ជាថ្មី​ម្តង​ទៀត​ ដើម្បី​ឈ្វេង​យល់​ត្រួសៗ​ ពី​​ចម្លាក់​ និងគំនូរ ​ នៅ​វត្ត​ដំរីស។ វត្តដំរីស ជាវត្តបុរាណ សាងសង់នៅគ្រាដែល ដែនដីប៉ែកពាយព្យមួយនេះ ចំណុះសៀម។ វត្តនេះ ឈ្មោះដើមថា «ទេវរាជកញ្ជរជ័យ» ព្រោះហេតុថាមានជាប់ពាក់ព័ន្ធប្រវត្តិ ដឹកដំរីស ពីខេត្តពោធិសាត់ ទៅថ្វាយព្រះចៅសៀម នៅក្រុងទេព ហើយដោយត្រូវឈប់ចតនៅទីលានរោងដំរីនៅបាត់ដំបង។

ក្នុង​នាទីនេះ លោកអ្នក​នាង​នឹង​បាន​ស្តាប់ប្រសាសន៍​របស់វិចិត្រករ រ​បូរ ហាក់, ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ​ និង​បេក្ខបណ្ឌិត ​ទុយ ដាណែល ។

-លោក​ បូរ ហាក់ ​​​ធ្លាប់​យក​ស្នាដៃ​វិចិត្រកម្ម​ ​តាំង​បង្ហាញ ​នៅរដ្ឋធានីប៉ារីស​ បាន​សារភាពថា វណ្ណកម្ម​សិល្បៈ​នៅ​​វត្ត​ដំរីស ​បាន​ជិះ​ឥទ្ធិពល​លើ​ចិត្ត​គំនិត​របស់លោក​​ និង​សិល្បករផ្សេងទៀត​នៅ​បាត់​ដំបង ពិសេស​ខាង​ក្បាច់​បុរាណ​។​

-ព្រឹទ្ធាចារ្យ ឡុច ឆានឆៃ​ ជា​សាច់សារលោហិត​របស់​វង្សត្រូកូលអភ័យវង្ស សព្វថ្ងៃ​រស់​នៅក្រុងប៉ារីស បានរៀបរាប់ថា សិល្បៈ​នៅ​វត្ត​ដំរីស ជាអត្តសញ្ញាណ​យ៉ាងពិសេស​មួយ​បែប​នៃ​អ្នក​បាត់ដំបង​។

-បេក្ខ​បណ្ឌិតប្រវត្តិ​សិល្បៈ លោក ទុយ ដាណែល ដែល​កំពុង​តាក់​តែង​និក្ខេបបទ ​នៅក្រុង​ប៉ារីស បាន​ចូលខ្លួន​មក​រៀបរាប់​ចំណុច​ពិសេសៗ​របស់​សិល្បៈវត្ត​ដំរីស៕​ ហេង ឧត្តម / RFI

អត្ថបទទាក់ទង