ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់សត្វ «ស្វាត្រោស»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 56
មកស្គាល់សត្វ «ស្វាត្រោស» មកស្គាល់សត្វ «ស្វាត្រោស»

តើអ្នកដឹងដែរឬទេ? ស្វាត្រោស ស្ថិតនៅក្នុងក្រុមប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់នៅលើពិភពលោក។

កាលពីពេលថ្មីៗនេះ តាមរយៈកាម៉េរាស្វ័យប្រវត្ត ដែលក្រុមជំនាញបរិស្ថានថតបានស្វាត្រោសកំពុងរស់នៅដោយសុខសាន្តនៅក្នុងព្រៃកម្ពុជា។

ស្វាត្រោស មានឈ្មោះអង់គ្លេសថា «Long-tailed Macaque» និងឈ្មោះវិទ្យាសាស្រ្តថា «Macaca fascicularis»។ ស្វាប្រភេទនេះមានក្បាល និងកន្ទុយពណ៌ចាស់ជាងចំហៀងនៃដងខ្លួន ដែលមានពណ៌ភ្លឺរលោង។

កន្ទុយរបស់វាមានប្រវែង ១/៣ នៃប្រវែងក្បាល-ដងខ្លួន ហើយមានកន្ទុយកោងជាទម្ពក់បះទៅលើ។ ដោយឡែក នៅលើក្បាលមានក្រយ៉ៅពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗ មើលទៅរាងដូចមួកកាតិប។

ស្វាត្រោសរស់នៅក្នុងតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃរបោះ ដោយនៅជាហ្វូងមានចំនួនចាប់ពី ៥-៦ក្បាល ឬអាចរហូតដល់ ៤០ក្បាល។ សត្វស្វាប្រភេទនេះមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងក្នុងតំបន់ព្រៃនៃប្រទេសកម្ពុជា លើកលែងតែតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប៕ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន

អត្ថបទទាក់ទង