ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២២៣នាក់ ជាសះស្បើយចំនួន ៥៨នាក់ និងមិនមានអ្នកស្លាប់នោះទេ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 133
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២២៣នាក់ ជាសះស្បើយចំនួន ៥៨នាក់ និងមិនមានអ្នកស្លាប់នោះទេ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ២២៣នាក់ ជាសះស្បើយចំនួន ៥៨នាក់ និងមិនមានអ្នកស្លាប់នោះទេ

ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២២៣នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៥៨នាក់ និងមិនមានអ្នកស្លាប់នោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ៥នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២២,២០៦​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៨,៣៤៤នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕

អត្ថបទទាក់ទង