ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃស្អែកសម្តេចតេជោ បន្តជួបសន្ទនាជាមួយលោក មីង អោង ឡាំង ពិភាក្សាលើបញ្ហារបស់មីយ៉ាន់ម៉ា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 58
ថ្ងៃស្អែកសម្តេចតេជោ បន្តជួបសន្ទនាជាមួយលោក មីង អោង ឡាំង ពិភាក្សាលើបញ្ហារបស់មីយ៉ាន់ម៉ា ថ្ងៃស្អែកសម្តេចតេជោ បន្តជួបសន្ទនាជាមួយលោក មីង អោង ឡាំង ពិភាក្សាលើបញ្ហារបស់មីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

ព័ត៌មាននេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ជំនួបរវាងសម្តេច និងនាយឧត្តមសេនីយ៍ មីង អោង ឡាំង នៅថ្ងៃស្អែកនេះ ដើម្បីចង់ដឹងលើបញ្ហានានាដែលកំពុងវិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ «សម្តេចនឹងជួបជាមួយនាយឧត្តមសេនីយ៍ មីង អោង ឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីចង់ដឹងការងារពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ា មានរដ្ឋាភិបាលពីរ រួមទាំងរដ្ឋាភិបាលស្រមោល»។

បើតាមលោកបណ្ឌិត កៅ គឹមហួន នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាព្រឹកមិញនេះ សម្តេចតេជោ បានជម្រាបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នូវអ្វីដែលសម្តេចធ្លាប់បានជម្រាបនាយឧត្តមសេនីយ៍ មីង អោង ឡាំង ពាក់ព័ន្ធការចូលរួមកិច្ចប្រជុំអាស៊ាន។

សម្តេចតេជោ បានជម្រាបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា សម្តេចធ្លាប់ប្រាប់នាយឧត្តមសេនីយ៍ មីង អោង ឡាំង ថា សម្តេចនឹងអញ្ជើញលោក មីង អោង ឡាំង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។ ប៉ុន្តែបើមិនមានទេ ត្រូវត្រៀមបញ្ជូនតំណាងមិនជាប់ពាក់ព័ន្ធនយោបាយចូលរួមកិច្ចប្រជុំនេះ៕ Fresh News