ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ បុគ្គលដែលចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 54
សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ បុគ្គលដែលចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ បុគ្គលដែលចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា គិត ត្រឹមល្ងាចថ្ងៃ១៤ ខែមិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់ ក្នុងនោះ យើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ ៤៨ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។

នៅលើផេកផ្លូវការ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នៅព្រឹកនេះ។

លោកស្រី ស៊ុ សំអឿន អាយុ ៤៨ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល
លោកស្រី ស៊ុ សំអឿន អាយុ ៤៨ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា “យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយ នៃចំនួនដែលត្រូវចាក់ ដែលនេះ ជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់”។

សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣៨ ៩៦៩នាក់ ព្យាបាលជាសះស្បើយ ៣២ ៩៦៧នាក់ និងស្លាប់ ៣៤៨ នាក់៕

 

អត្ថបទទាក់ទង