ខ្មែរប៉ុស្ដិ៍ Close

អាណិតណាស់ព្រោះតែក្រពះ ប្តូរនឹងការងារគ្រោះថ្នាក់(វីដេអូ)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 85

មើលទៅគួរអោយអាណិតណាស់ការងាររបស់ប្អូន មូលហេតុតែមួយគត់ដែលហ៊ានអោយប្អូនលះបង់ដល់ថ្នាក់នេះក៏ដោយសារតែ ការចិញ្ចឹមក្រពះ ការចិញ្ចឹមគ្រួសារ ប្រពន្ធកូន។ សុខចិត្តធ្វើការផ្សងគ្រោះថ្នាក់បែបនេះ ធ្វើមិចកើតមកជាកូនអ្នកក្ររកស៊ី ១ថ្ងៃ ចិញ្ចឹមខ្លួន១ថ្ងៃ ជីវិតដូចនៅលើទូកតូចមួយនៅកណ្តាលសមុទ្រដ៏ធំល្វើងល្វើយ។
មានមនុស្សច្រើនណាស់ណាស់ដែលមានចិត្តចង់មានជីវភាពរស់នៅសុខស្រួល មានរបស់របបប្រើប្រាស់គ្រប់គ្រាន់ ធ្វើអោយជីវិតរបស់ខ្លួននិងគ្រួសារមានជីវិតរស់នៅប្រកបដោយសុភមង្គល។ តែវាសនារបស់មនុស្សខុសៗគ្នាមានអ្នកដែលកើតមកជាកូនអ្នកមាន មានអ្នកខ្លះទៀតកើតមកជាកូនអ្នកក្រ មានខ្លះទៀតមានហើយក៏ធ្លាក់ខ្លួនក្រវិញ តែអ្នកអ្វីដែលអោយកោតសរសើរនោះគឺការចេះខិតប្រឹងប្រែង ធ្វើការចេះទុកដាក់ទ្រព្យអោយបានល្អ បើយើងក្រត្រូវចេះខំប្រឹងបន្ត បើមានហើយក៏ត្រូវទុកដាក់អោយបានគង់វង្ស។