ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មាននិងក្រើនរំលឹកដល់មន្រ្តីក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតភូមិន្ទរដ្ឋបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 49
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មាននិងក្រើនរំលឹកដល់មន្រ្តីក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតភូមិន្ទរដ្ឋបាល ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ដំបូន្មាននិងក្រើនរំលឹកដល់មន្រ្តីក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតភូមិន្ទរដ្ឋបាល

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅព្រឹកថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០, សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទនៅពេលពួកគេបញ្ចប់ការសិក្សា ដើម្បីផ្តល់នូវដំបូន្មាន និងអនុសាសន៍ផ្សេងៗជូនដល់សិស្សដែលជាមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពលើការងាររបស់ពួកគេ។

នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន​ បានថ្លែងផ្តល់ដំបូន្មាន និងក្រើនរំលឹកដល់មន្រ្តីដូចខាងក្រោម៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើឧបករណ៍ទំនើប តែមនុស្សមិនទំនើបទេ ការងារនៅតែដដែល។
  2. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រសួង ស្ថាប័នមួយដំណើរការទៅល្អប្រសើរ គឺត្រូវការជាចាំបាច់នូវគុណភាពរបស់មន្ត្រី។
  3. សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីថា ត្រូវចាំឱ្យច្បាស់ថាខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីមិនត្រូវដើរពើងទ្រូងនោះទេ ការពើងទ្រូងនឹងនាំដល់ក្តីវិនាស។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីត្រូវចាំថា ប្រជាពលរដ្ឋជាគោលដៅត្រូវយកចិត្តទុកដាក់ មិនមែនជាគោលដៅត្រូវបំផ្លាញនោះឡើយ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកមន្ត្រីឆ្មើងឆ្មៃ មន្ត្រីដែលធ្វើជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
  7. សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីថា ពេលនៅឱ្យប្រជាពលរដ្ឋស្រឡាញ់ និងពេលចេញត្រូវឱ្យប្រជាពលរដ្ឋនឹក។
  8. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លែងណាមានបញ្ហា គឺត្រូវតែមានមុខរបស់មន្ត្រី។
  9. សម្តេចតេជោនាយករដ្ឋមន្ត្រី រំលឹកមន្ត្រីថា កុំធ្វើជាមន្ត្រីជើង១០ គឺត្រូវធ្វើជាមន្ត្រីជើង២។
  10. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីត្រូវរត់រកការងារធ្វើ មិនត្រូវឱ្យការងាររត់មករកនោះទេ។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចលើការងារ ត្រូវពឹងផ្អែកជាសំខាន់លើការរៀបចំផែនការ។
  12. សម្តេចតេជោ ហ៊ុន សែន រំលឹកមន្ត្រីកុំរង់ចាំតែអនុសាសន៍។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីដែលជួបបញ្ហា ហើយសុំតែអនុសាសន៍ និងទម្លាក់កំហុសទៅក្រោម គួរតែត្រូវដកចេញ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីដែលជួបបញ្ហា ហើយប្រឹងប្រែងដោះស្រាយការងារនៅនឹងកន្លែង គឺត្រូវលើកទឹកចិត្ត។
  15. សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះមន្ត្រីយោធាមួយរូប ដែលបានឈ្មុសឈ្មុលជួយសង្គ្រោះមនុស្សក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគិតគូរឱ្យចិនមានគ្រោះថ្នាក់ គឺជាការនាំគ្រោះថ្នាក់ដល់ខ្លួនឯងផងដែរ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥» ជាស្ថានភាពដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីជាប្តីល្អ អត់មានរកស៊ីអ្វីទេ តែទៅកន្លែងណា ក៏ជាដីរបស់ប្រពន្ធដែរ។
  19. សម្តេចតេជោ ហ៊ុន សែន សរសើរឧកញ៉ា ឌួង ឆាយ ដែលកែខ្លួនជាមនុស្សកាច មកជាមនុស្សស្លូត។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឈរជើងបានជាង ៤១ឆ្នាំដោយមិនរង្គោះរង្គើ គឺមានការរួមចំណែកពីភរិយា និងកូន។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមនុស្សម្នាក់យកចិត្តទុកដាក់ខ្ពស់ចំពោះកូន។ សៀវភៅតាមដានការសិក្សារបស់កូន សម្តេចជាអ្នកពិនិត្យដោយផ្ទាល់។
  22. សម្តេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីថា កុំធ្វើខ្លួនឱ្យក្លាយជាមន្ត្រីគ្រាប់ល្ពៅ។
  23. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» មកនិទានជូនសិស្ស និងសិក្ខាកាមទាំងអស់បានស្តាប់។ សម្តេចតេជោដំណាលថា មានព្រះមាហាក្សត្រមួយអង្គ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គ ឬអត់? ព្រះអង្គបានហៅមន្រ្តីឱ្យយកគ្រាប់ល្ពៅដែលបានស្ងោររួចយកទៅដាំ ដោយមិនបានឱ្យដឹងថា គ្រាប់ល្ពៅនេះស្ងោរនោះឡើយ។ តាមរយៈការពិសោធន៍នេះ ទទួលបានមន្ត្រី ៤ប្រភេទ។
  24. មន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឲ្យដឹកចូល។
  25. មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។
  26. មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ។
  27. មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?។
  28. សម្តេចតេជោ បានលើកឡើងថា មន្រ្តីប្រភេទទី ៤វិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។
  29. សម្រាប់ប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ។ មន្រ្តីប្រភេទទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីត្រូវតែរំលឹក និងដាស់តឿនខ្លួនឯងជាប្រចាំថា ខ្លួនមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍មិនអាចបានលឿនឡើយ បើគ្មានការជួយពីវៀតណាម។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឈរជើងក្នុងអំណាចរបស់សម្តេចបានយូរមិនមែនដោយសារការប្រើកម្លាំងប្រដាប់អាវុធនោះឡើយ។ សម្តេចតេជោ បានរំលឹកថា ប៉ុល ពត ប្រើកម្លាំងប្រដាប់អាវុធដើម្បីក្តាប់អំណាចតែទីបំផុតបានត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ។
  33. សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរំពឹងថា មន្ត្រីដែលទទួលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ នឹងយកចំណេះជំនាញរបស់ខ្លួនទៅបម្រើការងារ។
  34. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកមន្ត្រីថា «ខ្ញុំជាអ្នកបម្រើប្រជាជន» ជាបាលីការពារខ្លួន។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមានសិទ្ធិឈឺនោះឡើយ។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកទេសចរលើនាវា Westerdam ចេញពីប្រទេសកម្ពុជាអស់ហើយ មិនមានបន្សល់ជំងឺនៅកម្ពុជានោះទេ។
  37. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរកមិនឃើញជំងឺផ្លូវដង្ហើបង្កដោយ «COVID19» លើស្រ្តីជនជាតិអាមេរិកម្នាក់ នៅប្រទេសម៉ាឡេស៊ី ជាការផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។

Fresh News

អត្ថបទទាក់ទង