ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលខ្លោងទ្វារប្រាសាទព្រះគោ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 54
អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលខ្លោងទ្វារប្រាសាទព្រះគោ អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលខ្លោងទ្វារប្រាសាទព្រះគោ

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលសង្រ្គោះខ្លោងទ្វារប្រាសាទព្រះគោដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុងអស់រយៈពេលជាច្រើនសតវត្សមកហើយ។ ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនោះ មានការលំបាកខ្លាំងដោយរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។ រហូតមកដល់ពេលនេះសម្រេចបានជាង៩០ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់ដូចជា រៀបប្រព័ន្ធបង្ហូរទឹកចេញ និងលុបរណ្តៅកំណាយសង្រ្គោះ ព្រមទាំងការងារបន្ទាប់បន្សំដទៃទៀត គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីគណៈកម្មការ ICC ផ្តល់អនុសាសន៍ចុងក្រោយ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

អត្ថបទទាក់ទង