ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ
ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ឡើងវិញ ដោយធ្វើការពង្រឹងគ្រឹះក្រោម