ខ្មែរប៉ុស្ដិ៍ Close

សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បង្ហាញថាកាន់តែមានភាពល្អប្រសើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 16
សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បង្ហាញថាកាន់តែមានភាពល្អប្រសើរ សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បង្ហាញថាកាន់តែមានភាពល្អប្រសើរ

រយៈពេល៣ថ្ងៃ សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បានចុះពិនិត្យឯកសារ និងលទ្ធផលការងារនៅតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា រួមទាំងចុះពិនិត្យដល់ទីតាំងជាក់ស្តែងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរត្រូវ បានបិទបញ្ចប់នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ជាលទ្ធផល កិច្ចសវនកម្មពុំមានភាពមិនអនុលោមនោះទេ ដោយអ្នកទទួលបន្ទុកការងារមានការរីកចម្រើន និងមានការទទួលខុសត្រូវខ្ពស់លើភារកិច្ច

  1. ទី១៖ រក្សាប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរចំពោះការប្រែប្រួលផែនការ និងស្ថានភាព Covid-19
  2. ទី២៖ រក្សាប្រសិទ្ធភាព និងការកែលម្អជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរដើម្បីជួយជំរុញការអនុវត្តប្រព័ន្ធទាំងមូលឱ្យប្រសើរឡើង
  3. ទី៣៖ រក្សាលទ្ធផលសម្រេចបានតាមគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុំ រិទ្ធី

អត្ថបទទាក់ទង