ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៤នាក់ ជាសះស្បើយចំនួន ១៣នាក់ និងស្លាប់ចំនួន ១នាក់

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 133
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៤នាក់ ជាសះស្បើយចំនួន ១៣នាក់ និងស្លាប់ចំនួន ១នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៤នាក់ ជាសះស្បើយចំនួន ១៣នាក់ និងស្លាប់ចំនួន ១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១៣នាក់ និងអ្នកស្លាប់ចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អ្នកដែលឆ្លងថ្មីទាំងនោះ គឺសុទ្ធតែជាករណីនាំចូល និងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៨៧ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៩០៧ នាក់ និងស្លាប់សរុបចំនួន ៣,០១២នាក់៕

អត្ថបទទាក់ទង