ខ្មែរប៉ុស្ដិ៍ Close

មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៣ករណីនៅប្រទេសម៉ាលេស៊ីដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងដំបូងនៅក្នុងប្រទេសសឹង្ហបុរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 47
មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៣ករណីនៅប្រទេសម៉ាលេស៊ីដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងដំបូងនៅក្នុងប្រទេសសឹង្ហបុរី មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៣ករណីនៅប្រទេសម៉ាលេស៊ីដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងដំបូងនៅក្នុងប្រទេសសឹង្ហបុរី

លោក Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាលេស៊ី បានអោយដឹងនាព្រឹកថ្ងៃសៅរ៍នេះថា មានការឆ្លងវីរុសកូរ៉ូណាចំនួន៣ករណីហើយនៅក្នុងប្រទេសម៉ាលេស៊ី។

ជនជាតិចិនចំនួន៣នាក់ដែលបានឆ្លងចូលមកក្នុងប្រទេសម៉ាលេស៊ីតាមច្រក Johor Baru ដែលជាច្រកជាប់ជាមួយនិងប្រទេសសឹង្ហបុរីនោះគឺជាភរិយា និងចៅៗនៃបុរសវ័យ៦៦ឆ្នាំម្នាក់ដែលមកពីទីក្រុងវូហាន ដែលកំពុងសម្រាកព្យាបាលនៅឯប្រទេសសឹង្ហបុរីលើករណីឆ្លងវីរុសនេះ។

អ្នកជំងឺទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ Sungai Buloh នៃទីក្រុង Selangor។ អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានអោយដឹងថា បានចេញដំណើរពីទីក្រុង Guangzhou មកកាន់ប្រទេសសឹង្ហបុរីនៅថ្ងៃទី ២០ ខែមករា។

បុរសវ័យ៦៦ឆ្នាំ និងកូនប្រុសរបស់គាត់ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណានេះ និងកំពុងតែទទួលការព្យាបាលនៅក្នុងប្រទេសសឹង្ហបុរីកាលពីថ្ងៃទី២២។

មានមនុស្សសរុបចំនួន៩នាក់នៅក្នុងក្រុមជាមួយគ្នានោះដែលបានធ្វើដំណើររួមគ្នាជាមួយនឹងបុរសវ័យ៦៦ឆ្នាំនោះ ដែលមានដូចជា ភរិយារបស់គាត់ កូនប្រុសគាត់ កូនប្រសាររបស់គាត់ ចៅចំនួនពីរនាក់ និងគ្រួសារមួយទៀតដែលមានប្រពន្ធប្ដី និងកូនពីរនាក់។

អត្ថបទទាក់ទង