ខ្មែរប៉ុស្ដិ៍ Close

មកមើលកន្រ្តកវិលធំជាងគេបង្អស់លើលោក កម្ពស់ ១៤៥ម៉ែត្រ​ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 79
មកមើលកន្រ្តកវិលធំជាងគេបង្អស់លើលោក កម្ពស់ ១៤៥ម៉ែត្រ​ (មានវីដេអូ) មកមើលកន្រ្តកវិលធំជាងគេបង្អស់លើលោក កម្ពស់ ១៤៥ម៉ែត្រ​ (មានវីដេអូ)

វាមិនមែនជារឿងចម្លែកនោះទេ ដែលចិនតែងតែព្យាយាមសាងសង់រាល់គ្រប់សំណង់ជាច្រើន មិនថាតែអគារកប់ពពក ស្ពានប្រវែងវែង និងប៉មធំខ្ពស់ៗដាច់គេ ជាច្រើនកន្លែងក្នុងប្រទេស ដើម្បីបំបែកកំណត់ត្រាពិភពលោក។

ជាក់ស្តែង នេះគឺជាកន្រ្តកវិល ដែលចិនបានសម្រេចជោគជ័យកំណត់ត្រារបស់ខ្លួនជាបន្តបន្ទាប់ ដែលគេឲ្យឈ្មោះវាថា «Bohai Eye» ត្រូវបានគេចាត់ទុកថាជាកន្រ្តកវិល (ពុំមានដងដែកបង្វិលនៅកណ្តាល) ដ៏ធំជាងគេបង្អស់លើពិភពលោក សាងសង់ឡើងក្នុងទីក្រុង Weifang ភាគខាងកើតខេត្ត Shandong ប្រទេសចិន ចំកណ្តាលស្ពានឆ្លងកាត់ទន្លេតែម្តង ដែលទើបតែចាប់ផ្តើមដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃពុធ កន្លងទៅនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កន្រ្តកវិល Ferris wheel ឬ Bahai Eye នេះ មានអង្កតផ្ចិត ១២៥ម៉ែត្រ ជាមួយនឹងកម្ពស់រហូតដល់ ១៤៥ម៉ែត្រ។ វាត្រូវបានគេសាងសង់ឡើង ដោយមានកន្រ្តក ឬទ្រុងចំនួន៣៦ ដែលអាចផ្ទុកភ្ញៀវបានពី ៨ ទៅ ១០នាក់ (ក្នុងមួយកន្រ្តក) ។ វាត្រូវចំណាយពេល ៣០នាទី ក្នុងមួយចប់កងរង្វង់របស់វា ដើម្បីអាចឲ្យអ្នកអាចទស្សនាទិដ្ឋភាពជុំវិញនោះបាន។

គួរឲ្យដឹងថា ការសាងសង់កន្រ្តកវិលនេះ បានចំណាយពេលអស់ ៣ឆ្នាំ ដោយប្រើដែកថែមជាង ៥,០០០តោន ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល
រូបភាព៖ កន្រ្តកវិល