ខ្មែរប៉ុស្ដិ៍ Close

    ព្រោះតែក្រពះ ពីរនាក់បងប្អូននាំគ្នាទៅដកព្រលឹតក្នុងបឹង លង់ទឹកស្លាប់បងប្រុស ប្អូនស្រីមានគេជួយទាន់

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1874
    ព្រោះតែក្រពះ ពីរនាក់បងប្អូននាំគ្នាទៅដកព្រលឹតក្នុងបឹង លង់ទឹកស្លាប់បងប្រុស ប្អូនស្រីមានគេជួយទាន់ព្រោះតែក្រពះ ពីរនាក់បងប្អូននាំគ្នាទៅដកព្រលឹតក្នុងបឹង លង់ទឹកស្លាប់បងប្រុស ប្អូនស្រីមានគេជួយទាន់

    ខេត្តកំពង់ធំ ៖ បងប្អូនប្រុសស្រី២នាក់នាំគ្នាទៅដកព្រលឹតក្នុងបឹង ស្រាប់តែលង់ទឹកទាំង២នាក់ ស្លាប់បងប្រុស ឃណៈប្អូនស្រីទ្រូវបានគេជួយសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបឹងបន្ទាយ ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
    ជនរងគ្រោះទាំង២នាក់បងប្អូនរួមមាន ៖
    ទី១. ជនរងគ្រោះឈ្មោះ រិន សារី ភេទ ប្រុស អាយុ ១៥ឆ្នាំត្រូវបាត់បង់ជីវិត
    ទី២.ជនរងគ្រោះឈ្មោះ រិន កេង ភេទ ស្រី អាយុ១០ឆ្នាំ ត្រូវបានអ្នកភូមិជួយសង្រ្គោះទាន់ពេល។
    ក្រោយពេលកើតហេតុ សព ជនរងគ្រោះឈ្មោះ រិន សារី ត្រូវាមត្ថកិច្ចជំនាញចុះពិនិត្យនិងធ្វើកោសល្យវិច័យ និងបានប្រគល់ឲ្យម្ដាយឪពុក និងក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

    អត្ថបទទាក់ទង