អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដកហូត និងកាត់ក្រីដើមឈើដែលមានហានិភ័យខ្ពស់នៅតាមទីតាំងនានាក្នុងរមណីយដ្ឋានអង្គរ
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ និងសាធារណជនទូទៅក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាព នៅតាមដងផ្លូវ ចៀសវាងការប៉ះពាល់រចនាសម្ព័ន្ធប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងដកហូតដើមឈើ និងកាត់ក្រីមែកឈើនៅតាមទីតាំងមួយចំនួនដូចមានភ្ជាប់ជូនក្នុងសេចក្ដីជូនដំណឹងខាងក្រោម។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្ដើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១តទៅរហូតដល់ចប់ភារកិច្ច៕