ខ្មែរប៉ុស្ដិ៍ Close

របៀបដែលគេអាចប្រើប្រាស់បញ្ហាសិទ្ធិមនុស្សមកធ្វើជាអាវុធដើម្បីវាយប្រហារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 31
របៀបដែលគេអាចប្រើប្រាស់បញ្ហាសិទ្ធិមនុស្សមកធ្វើជាអាវុធដើម្បីវាយប្រហារ របៀបដែលគេអាចប្រើប្រាស់បញ្ហាសិទ្ធិមនុស្សមកធ្វើជាអាវុធដើម្បីវាយប្រហារ

ការក្លាយជាមហាអំណាចដ៏ធំបំផុតនៅក្នុងប្លុកគឺពិតជារឿងដ៏ល្អ ជាពិសេសសម្រាប់ទីក្រុងវ៉ាស៊ីនតោនដែលអាចឱ្យខ្លួនអាចលូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាក៏បាន។

សហរដ្ឋអាមេរិកហាក់ដឹងថាខ្លួនត្រូវការធ្វើអ្វីបន្ថែមទៀតក្រៅពីបញ្ហានៅតំបន់ស៊ីនជាំង និងបញ្ហារឿងជនជាតិអ៊ុយហ្គ័រ ដើម្បីបន្ថែមការវាយប្រហារមកលើប្រទេសចិន។ ដូចនេះ ហើយទើបអាមេរិកងាកមករកសម្តេចសង្ឃ Dalai Lama វិញ។

ក្រសួងការបរទេសអាមេរិកបានធ្វើការតែងតាំងអ្នកសម្របសម្រួលពិសេសមួយ សម្រាប់ដោះស្រាយបញ្ហានៅទីបេ និងដើម្បីចាប់ផ្តើមដំណើរការកិច្ចចរចារ ឡើងវិញរវាងទីក្រុងប៉េកាំងនិងមេដឹកនាំសាសនាទីបេដើម្បីបញ្ជ្រាបខ្លួនចូលក្នុងតំបន់នេះ។

ការតែងតាំងនេះបានបង្ហាញអំពី «ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការជំរុញសិទ្ធិមនុស្សនៅ ក្នុងប្រទេសទីបេ និងដោះស្រាយបញ្ហាបរិស្ថានដែលប្រទេសនេះកំពុងតែប្រឈមមុខ»។

ប៉ុន្តែរឿងរ៉ាវទាំងអស់នេះគឺជាបញ្ហាដែលពាក់ព័ន្ធនឹងប្រទេសឥណ្ឌាហើយវាគួរតែដល់ ពេលហើយដែលអាមេរិកគួរតែទុកឱ្យប្រទេសចិននិងឥណ្ឌាជួបគ្នាដើម្បីចរចាដោះស្រាយអំពីបញ្ហានេះ។

ស្របពេលជាមួយគ្នានេះដែរ កាលពីដើមខែនេះ កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ជនស៊ីវិលចំនួន ១៤ នាក់នៅភាគឦសានរដ្ឋ Nagaland ។ យើងមិនដែលលឺទីក្រុងវ៉ាស៊ីនតោនលើកឡើងអំពីរឿងរ៉ាវខាងលើនេះទេ ប៉ុន្តែសាកស្រមៃមើលថា វានឹងទៅជាបែបណា បើសិនជាកម្លាំងសន្តិសុខរបស់ប្រទេសចិនបានសម្លាប់ជនស៊ីវិលវិញនោះ។

យោងតាមរបាយការណ៍របស់អ្នកឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងថា៖ «នៅថ្ងៃទី ៤ ធ្នូ ឆ្នាំ ២០២១ ទាហានមកពីអង្គភាពកងទ័ពពិសេស Para ២១ បានធ្វើការបាញ់សម្លាប់អ្នកជីករ៉ែធ្យូងថ្មចំនួន ៦នាក់នៅ ស្រុក Mon របស់រដ្ឋ Nagaland ជាមួយ នឹងលេសថា ទាហានបានយល់ច្រឡំចំពោះអ្នកជីករ៉ែទាំងនោះថាជាពួកសកម្មប្រយុទ្ធ»។

ការសម្លាប់នេះបាន បង្កឱ្យមានអំពើហឹង្សា កើតឡើងរវាងអ្នកភូមិជាមួយនឹងក្រុមកងទ័ព ដែលបានធ្វើឱ្យមានការបាញ់សម្លាប់ជនស៊ីវិលចំនួន ៧នាក់បន្ថែម និងទាហានម្នាក់បានបាត់បង់ជីវិត។ មួយថ្ងៃក្រោយការសម្លាប់នេះ ក្រុម ទាហាន Assam ក៏បាញ់សម្លាប់មនុស្សម្នាក់ទៀតនៅក្នុងកំឡុងពេលដែលមានក្រុមបាតុករបានវាយប្រហារមកលើជំរុំរបស់ខ្លួន។

ប៉ូលីសក្នុងតំបន់បានរាយការណ៍ឱ្យដឹងថា ក្រុមយោធាមិនបានស្នើសុំទៅប៉ុស្តិ៍ប៉ូលិសសម្រាប់ការធ្វើប្រតិបត្តិការប្រឆាំងនឹងការបះបោររបស់ពួកគេនោះទេ។ ដូច្នេះវាច្បាស់ណាស់ថា ចេតនារបស់កងកម្លាំងសន្តិសុខ គឺចង់សម្លាប់និងបង្ករបួសដល់ជនស៊ីវិល។

មិនមាននរណាម្នាក់ទទួលខុសត្រូវចំពោះបញ្ហានេះទេ។ នៅក្រោមច្បាប់ស្តីពីអំណាចពិសេសរបស់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានអនុវត្តអស់រយៈពេលជាង 6ទសវត្សរ៍កន្លងមក នេះ (Armed Forces Special Powers Act) កងកម្លាំងប្រដាប់អាវុធដែលត្រូវបានដាក់ ពង្រាយដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងមានសិទ្ធអំណាចយ៉ាងទូលំទូលាយក្នុងការសម្លាប់ ហើយក៍មានអភ័យឯកសិទ្ធិក្នុងការមិនទទួលបាន
ការកាត់ទោសដែរ។

ច្បាប់នេះតែងតែ ដើរតួរជាខែលដើម្បីបិទបាំងសកម្មភាព រំលោភសិទ្ធិមនុស្សដ៍ធ្ងន់ធ្ងរនៅក្នុងទីក្រុង Manipur, Jammu និង Kashmir។ ប៉ុន្តែឈ្មោះទីតាំងនៃការរំលោភសិទ្ធមនុស្សទាំងអស់នេះ មិនដែលត្រូវបានទី ក្រុងវ៉ាស៊ីនតោនលើក មកនិយាយដូច តំបន់ទីបេ ស៊ីនជាំង និងហុងកុងនោះទេ៕

South China Morning Post

អត្ថបទទាក់ទង