ខ្មែរប៉ុស្ដិ៍ Close

សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 156
សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅ ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី

កាលពីថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំទាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសបិទសន្និបាតបូកសរុប​លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី។

នៅក្នុងពិធីបិទនេះ​ លោកស្រី​ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានរាយការណ៍​ដោយសង្ខេបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងអង្គពិធី អំពីលទ្ធផល​នៃ​សន្និបាតដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។

នៅក្នុងប្រសាសន៍សំណេះសំណាល​ និងសុន្ទរកថាបិទ លោកស្រី​ ម៉ែន សំអន បានលើកឡើងថា លោកស្រី​ពិតជាមានសេចក្តី​​សោមនស្សរីករាយ ដោយឃើញលទ្ធផលការងារ​ដែលអនុវត្តដោយ​ក្រសួងកិច្ចការ​នារីជាផ្លែផ្កានៅតែបន្ត និងដោយមានកិច្ចសហការជាមួយ​ក្រសួង-ស្ថាប័ន​ និងដៃគូ​ពាក់ព័ន្ធនានា បើទោះបីជានៅឆ្នាំ២០២០-២០២១កន្លងមក ជំងឺកូវីដ-១៩នៅបន្តរីករាល​ដាលនៅកម្ពុជា ក៏ដូចជាជាសកល ប៉ុន្តែយើងនៅតែរក្សា​បាននូវនិរន្តភាព​នៃការអនុវត្តការងាររបស់យើង ជាពិសេសការផ្តល់​សេវា​ឆ្លើយតប​ពហុវិស័យចំពោះ​អំពើហិង្សា​ទាក់ទងនឹងយេនឌ័រតាមអនឡាញ និងការផ្លាស់ប្តូររបៀបធ្វើការងារតាមបែបគន្លងថ្មី។ លោកស្រី​​ក៏បានស្នើឱ្យក្រសួងកិច្ចការនារីបន្តការពង្រឹង និងពង្រីកកិច្ចសហការ​ដ៏ល្អប្រពៃជា​បន្ត​ទៀតជាមួយដៃគូ​អភិវឌ្ឍន៍នានា ក្នុងការអនុវត្តសកម្មភាពរបស់ក្រសួង ទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើត​សមិទ្ធផល​ថ្មីៗ​ថែមទៀត។

នៅក្នុងទិសដៅបន្ត អង្គសន្និបាតក៏បានកំណត់អំពីការងារអាទិភាពរបស់​ក្រសួង​ ​និងមន្ទីរ​កិច្ចការនារី ដែលនឹងបន្តផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍស្ថាប័ន និងបន្ត​ពង្រីក​វិសាលភាព​ការអនុវត្ត​ផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ ដឹកនាំ​សម្រួបសម្រួល​ជាមួយក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត ផែនការសកម្មភាពជាតិ​ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និង​ការចូលរួមយ៉ាងសកម្ម នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្តនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង​ការ​រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅ​សម្រេចចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០៕

អត្ថបទទាក់ទង