ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើការរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សស្រី

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 15
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើការរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សស្រី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់លើការរៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សស្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការយកចិត្តទុកដាក់កសាងអន្តេវេសិកដ្ឋានស្ត្រី មិនមានត្រឹមតែមាននៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែជំរុញការកសាងអន្តេវាសិកដ្ឋាន នៅតាមបណ្តាខេត្តផងដែរ។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី នៅតាមវិទ្យាល័យនានា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី មានគោលបំណងឱ្យសិស្សស្រីនៅតាមជនបទមានទីកន្លែងស្នាក់នៅ នៅពេលគេមកសិក្សានៅតាមវិទ្យាល័យនានា ដែលឆ្ងាយពីផ្ទះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ឳពុកម្តាយគ្រប់រូបៗដែលរស់នៅតាមភូមិ-ឃុំ ដែលស្ថិតនៅតំបន់ដាច់ស្រយាល តែងតែមានព្រួយបារម្ភចំពោះកូនស្រីដែលត្រូវរៀនបន្តនៅថ្នាក់មធ្យមសិក្សា ហើយគ្មានកន្លែងស្នាក់នៅសមរម្យ ត្រូវបង្ខំចិត្តបោះបង់ការសិក្សា នេះបញ្ហាមួយត្រូវផ្តោតការយកចិត្តទុកដាក់រួមគ្នាដោះស្រាយដោយបង្កើតអន្តេវាសិកដ្ឋាននៅតាមបណ្តាខេត្ត ដើម្បីជំរុញឱ្យសិស្សស្រីអាចបន្តការសិក្សាថ្នាក់មធ្យមសិក្សាបាន រហូតដល់ថ្នាកឧត្តមសិក្សាបានប្រកបដោយជោគជ័យ៕



 

 

អត្ថបទទាក់ទង