ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មកទល់ថ្ងៃនេះ ពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានេះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 14
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មកទល់ថ្ងៃនេះ ពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានេះទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មកទល់ថ្ងៃនេះ ពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានេះទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មកទល់ថ្ងៃនេះ គឺពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា នេះទេ។ លោកបានបញ្ជាក់ដូចនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចំពោះអនាម័យខ្លួនឯងអោយបានខ្ពស់ ហើយត្រូវមានម៉ាស់ (Mask) ទុកប្រើនៅទីកន្លែងណាដែលចាំបាច់ និងលាងសម្អាតខ្លួនប្រាណ ដៃជើងអោយបានស្អាតល្អជាប្រចាំដើម្បីចៀសវាងការឆ្លងរោគខាងលេី​ និងរោគផ្សេងៗ៕

អត្ថបទទាក់ទង