ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រទេសជាច្រើនត្រូវបានដួលរំលំក្រោយពេលម្ចាស់ជំនួយត្រូវបានកាត់ផ្តាច់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រទេសជាច្រើនត្រូវបានដួលរំលំក្រោយពេលម្ចាស់ជំនួយត្រូវបានកាត់ផ្តាច់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានប្រទេសជាច្រើនត្រូវបានដួលរំលំក្រោយពេលម្ចាស់ជំនួយត្រូវបានកាត់ផ្តាច់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ ឬនៅក្នុងតំបន់អាស៊ី ទាំងមូលមានតែប្រទេសកម្ពុជា មួយតែប៉ុណ្ណោះដែលបរទេសមកជួយទ្រទ្រងទាំងសេដ្ឋកិច្ច​ និងកងទ័ព​ ហើយនៅពេលប្រទេសទាំងនោះដកជំនួយយកទៅវិញរដ្ឋបាលកម្ពុជាគឺនៅស្ថិតស្ថេរភាពដដែល​ដោយអត់មានរង្គោះរង្គើរនោះទេ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីបណ្តាប្រទេសនានា​ ឬរដ្ឋាភិបាលមួយចំនួនដែលបានដួលរលំបន្ទាប់ពីបរទេសដកជំនួយទៅវិញដូចជា៖ រដ្ឋាភិបាលរបបលន់ នល់ ត្រូវដួលរលំ បន្ទាប់ពីសហរដ្ឋអាមេរិកដកទៅវិញ វៀតណាមខាងត្បូងត្រូវដួលរលំក្រោយអាមេរិកដកទៅវិញជាដើម។​

គួររំលឹកផងដែរថា លោកនាយករដ្ឋមន្ត្រី​ ធ្លាប់បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា​ មិនអាចអធិបតេយ្យជាតិទៅដោះដូរយកជំនួយជាដាច់ខាត​ នេះជាគោលជំហរដ៏រឹងមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការពារអធិបតេយ្យជាតិ​ បូរណភាពទឹកដី​ គោរពរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូលរបស់រដ្ឋ៕

អត្ថបទទាក់ទង