ខ្មែរប៉ុស្ដិ៍ Close

ព្រឹកនេះអាជ្ញាធរជាតិអប្សរាកំពុងប្រារព្ធព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 31
ព្រឹកនេះអាជ្ញាធរជាតិអប្សរាកំពុងប្រារព្ធព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ព្រឹកនេះអាជ្ញាធរជាតិអប្សរាកំពុងប្រារព្ធព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ក្រៅពីពិធីបួងសួងដែលជាពិធីសាសនាដ៏ធំមួយនៅបរិវេណមុខប្រាសាទអង្គរវត្ត ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញសាធារណជនចូលរួមក្នុងពិធីរាប់បាត្រឱ្យបានច្រើនកុះករ។

សូមជម្រាបថា ពិធី «រំលឹកគុណអង្គរ» មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី៕

អត្ថបទទាក់ទង