ខ្មែរប៉ុស្ដិ៍ Close

ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន) និងខ្យល់មូសុងឦសាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន) និងខ្យល់មូសុងឦសាន ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធទាបខ្សោយ, ទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន) និងខ្យល់មូសុងឦសាន

នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកបានកើតឡើងនូវព្យុះទី២២ ឈ្មោះ រ៉ាយ (RAI) ដែលអាចមានដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលក្នុងសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងថ្ងៃទី១៩-២១ ខែធ្នូ ព្យុះនេះមានទិសដៅតម្រង់ទៅប្រទេសវៀតណាម ក្បែរឆ្នេររួចងាកចេញមកក្បែរកោះហាយណាំវិញ ដោយបន្តដំណើរឡើងទៅលើក្នុងសមុទ្រដែលឥទ្ធិពលក៏ថមថយជាបន្តបន្ទាប់ផងដែរ។ ព្យុះនេះមានឥទ្ធិពលបន្តិចបន្តួចមកលើតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សាសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ អង្សារសេ
  • ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៧-១៩ អង្សារសេ និងអតិបរមា មានពី២៥-២៧ អង្សារសេ។

២. បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

  • សីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សារសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ អង្សារសេ
  • ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៦-១៨ អង្សារសេ និងអតិបរមា មានពី២៥-២៧ អង្សារសេ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមាន៣៣-៣៥ អង្សារសេ
  • ដោយឡែក នៅថ្ងៃទី២០-២១ ខែធ្នូ អាកាសធាតុចាប់ចុះត្រជាក់ ដោយសីតុណ្ហភាពអប្បបរមា មានពី១៩-២១ អង្សារសេ និងអតិបរមា មានពី២៧-២៩ អង្សារសេ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពអាកាសធាតុនេះ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥-២២ ខែធ្នូ ឆ្នាំ២០២១៕

អត្ថបទទាក់ទង