ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី ២៥ ខែឧសភានេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 40

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែឧសភា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជានឹងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្លាំង (The Strong Monsoon) ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ឯតំបន់មាត់សមុទ្រ សូមប្រជានេសាទ និងអ្នកធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទទាក់ទង