ខ្មែរប៉ុស្ដិ៍ Close

អភិបាល​ខេត្ត​ព្រៃ​​វែង អញ្ជើញ​ជា​កិត្តិយសបើក​បវេសនកាលឆ្នាំ​សិក្សា​២០១៧- ២០១៨ នៅ​វិទ្យា​ល៏យ​ ហ៊ុន សែន​កំ​ចាយ​មារ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 50

ព្រឹក​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ មានកិត្តិយស​បើកពិធីបវេសនកាល​ ឆ្នាំសិក្សាថ្មី ឆ្នាំ២០១៧​-២០១៨​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ កំចាយមារ​ ។​ ក្នុងពិធី​នេះដែរ ក៏មានការចូលរួមពី​ ឯកឧត្តម​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ លោកប្រធានមន្ទីរ​ ជុំវិញខេត្ត​ លោកឧត្តមសេនីយ៌ទោ​ ស្នងការ​នគរបាលខេត្ត​ ឧត្តមសេនីយ៍​ត្រី​ បញ្ជាការរង​តំបន់ប្រតិបត្តិការសឹករងព្រៃវែង លោក​វរសេនីយ៌ឯក​ បញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​ និងលោក​ អភិបាល​ស្រុក​ ព្រមទាំង​សហការី។

ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តម​ អភិបាលខេត្ត​ បានលើកទឹកចិត្ត និងថ្លែងអំណរគុណ​ ដល់មាតា បិតា អាណាព្យាបាល សប្បុរសជន អង្គការដៃគូរ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំគាំទ្រ និង លើកស្ទួយវិស័យអប់រំអោយមានភាពរីកចំរើន។ លើសពីនេះ ឯកឧត្តម​ អភិបាលខេត្ត​ ក៍បានណែនាំសិស្សានុសិស្សអោយខិតខំរៀនសូត្រដើម្បីទទួល បានចំណាត់ ថ្នាក់ល្អ និងជាថ្នាលបន្តវេន ជាពលរដ្ឋល្អ ក្នុងសង្គមទៅថ្ងៃអនាគត។

អត្ថបទទាក់ទង