លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមកសាងសារមន្ទីរព្រះមហាវិមលធម្ម ពិន សែម រាជបូណ៌
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានប្រគេននូវប្លង់ស្ថាបត្យកម្មនិងបច្ច័យសរុបចំនួន២ម៉ឺនដុល្លារ ដែលបានពីការចូលរួមរបស់លោកជំទាវផ្ទាល់ និងមន្រ្តីរាជការក្រោមឱវាទ ទៅព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ជាការរួមចំណែកកសាងសារមន្ទីរ និងដើម្បីព្រះអង្គចាប់ផ្តើមប្រមែប្រមូលនូវបច្ច័យសប្បុរសនានាបន្ថែមទៀតក្នុងការកសាងសារមន្ទីរខាងលើ៕
រូបភាព៖ ហាប់ គឹមអាន