ខ្មែរប៉ុស្ដិ៍ Close

កូនប្រសារឧកញ៉ា ហេង សៀ ចេញលិខិតសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសទាំងអស់ ដែលខ្លួន និងបក្ខពួក ៧នាក់បានចែកចាយ រូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 187
កូនប្រសារឧកញ៉ា ហេង សៀ ចេញលិខិតសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសទាំងអស់ ដែលខ្លួន និងបក្ខពួក ៧នាក់បានចែកចាយ រូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា កូនប្រសារឧកញ៉ា ហេង សៀ ចេញលិខិតសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសទាំងអស់ ដែលខ្លួន និងបក្ខពួក ៧នាក់បានចែកចាយ រូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា

រូបភាពអាសអាភាសទាំងដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook នាពេលកន្លងមកនេះ មិនមែនជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា នោះទេ ប៉ុន្ដែបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បានរៀបចំក្រុមការងារ៧នាក់ ដើម្បីចែកចាយរូបនេះបន្ដ។ នេះបើយោងតាមលិខិតបំភ្លឺ និងសូមអភ័យទោស ធ្វើឡើងដោយឈ្មោះ ឃន ឈុនដារ៉ា នោថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លោក ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បានប្រកាសទទួលស្គាល់កំហុស និងសារភាពទាំងស្រុង នូវការចែកចាយរូបភាពមិនសមរម្យ (អាសអាភាស) ទៅកាន់បក្ខពួកខ្លួនចំនួន ៧នាក់ ហើយបានចែករំលែកបន្តរូបអាសអាភាសនេះ ដើម្បីបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរចំពោះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

សូមជម្រាបផងដែរថា លោក ឃន ឈុនដារ៉ា និងភរិយា ត្រូវចាប់បញ្ជូនទៅកាន់តុលាការ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដោយសង្ស័យថា ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។