ខ្មែរប៉ុស្ដិ៍ Close

ប្រទេសទាំង ១៥ ដែលមានចំនួនទ័ពត្រៀមប្រយុទ្ធច្រើនជាងគេបំផុតក្នុងលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 78
ប្រទេសទាំង ១៥ ដែលមានចំនួនទ័ពត្រៀមប្រយុទ្ធច្រើនជាងគេបំផុតក្នុងលោក ប្រទេសទាំង ១៥ ដែលមានចំនួនទ័ពត្រៀមប្រយុទ្ធច្រើនជាងគេបំផុតក្នុងលោក

ការប្រៀបធៀបកម្លាំងកងទ័ពនីមួយៗ អាចនឹងមានភាពពិបាកណាស់ ដោយសារកងទ័ពរបស់ប្រទេសនីមួយៗ មានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន។

ដូចនេះហើយក្នុងការដាក់ចំណាត់ថ្នាក់នៃកម្លាំងទ័ពរបស់ប្រទេសនីមួយៗ វេបសាយ Global Firepower បានរាប់បញ្ចូលកត្តាផ្សេងៗដល់ទៅ ៥០ឯណោះ ដែលក្នុងនោះរួមមានចំនួននៃអាវុធ កម្លាំងទ័ពដែលអាចប្រយុទ្ធបាន ផ្លូវសម្រាប់ធ្វើដំណើរ និងទីតាំងឧស្សាហកម្មជាដើម ដើម្បីធ្វើការដាក់ចំណាត់ថ្នាក់ប្រទេសចំនួន ១៣៣ទូទាំងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ពេលនេះយើងត្រឹមតែងាកទៅមើលចំណាត់ថ្នាក់នៃប្រទេស ដែលមានចំនួនទ័ពកំពុងបំពេញការងារច្រើនជាងគេក្នុងលោកតែប៉ុណ្ណោះ ដោយមិនបានដាក់ចំណាត់ថ្នាក់ដោយរួមបញ្ចូលទ័ពបម្រុងរបស់គេនោះទេ។ គួរបញ្ជាក់ផងដែរថា កងទ័ពដែលកំពុងបំពេញការងារជាកងទ័ពដែលធ្វើការជាទាហានពេញម៉ោង ហើយអាចត្រូវបានគេបញ្ជូនទៅសមរភូមិគ្រប់ពេល ចំណែកទ័ពបម្រុងវិញ គឺជាមិនមានជាកងទ័ពដែលធ្វើការជាទាហានពេញម៉ោងនោះទេ ក៏ប៉ុន្តែគេអាចកោះហៅបានបើសិនជាគេត្រូវការ៕

ខាងក្រោមជាចំណាត់ថ្នាក់ប្រទេសដែលមានកម្លាំងទ័ពដែលកំពុងបំពេញការងារ ច្រើនជាងគេក្នុងលោក ទាំង ១៥ប្រទេស៖

រូបតំណាង

១៥៖ ទួរគី

ចំនួនប្រជាជនសរុប៖ ៨០,៨៤៥,២១៥ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៤១,៦៤០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៧១០,៥៦៥ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៣៥០,០០០ នាក់

ទ័ពបម្រុង៖ ៣៦០,៥៦៥ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ៩ 

រូបតំណាង

១៤៖ កូឡុំប៊ី

ចំនួនប្រជាជនសរុប៖ ៤៧,៦៩៨,៥២៤ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ២៤,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៥១១,៥៥០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៣៦៩,១០០ នាក់

ទ័ពបម្រុង៖ ១៤២,៤៥០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ៤៥ 

រូបតំណាង

១៣៖ មីយ៉ាន់ម៉ា

ចំនួនប្រជាជនសរុប៖ ៥៥,១២៣,៨១៤ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៣០,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៥១៦,០០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៤០៦,០០០ នាក់

ទ័ពបម្រុង៖ ១១០,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ៣៥

រូបតំណាង

១២៖ ឥណ្ឌូនេសុី

ចំនួនប្រជាជនសរុប៖ ២៦០,៥៨០,៧៣៩ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ១៣០,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៩៧៥,៧៥០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៤៣៥,៧៥០ នាក់

ទ័ពបម្រុង៖ ៥៤០,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ១៥ 

រូបតំណាង

១១៖ វៀតណាម

ចំនួនប្រជាជនសរុប៖ ៩៦,១៦០,១៦៣ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៥០,៦៥០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៥,៤៨៨,៥០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៤៤៨,៥០០ នាក់

ទ័ពបម្រុង៖ ៥,០៤០,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ២០ 

រូបតំណាង

១០៖ អេហ្សុីប

ចំនួនប្រជាជនសរុប៖ ៩៧,០៤១,០៧២ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៤២,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ១,៣២៩,២៥០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៤៥៤,២៥០ នាក់

ទ័ពបម្រុង៖ ៨៧៥,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ១២ 

រូបតំណាង

៩៖ អាល់ហ្សេរី

ចំនួនប្រជាជនសរុប៖ ៤០,៩៦៩,៤៤៣ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ២០,៤០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៧៩២,៣៥០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៥២០,០០០ នាក់

ទ័ពបម្រុង៖ ២៧២,៣៥០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ២៣ 

រូបតំណាង

៨៖ អុឺរ៉ង់

ចំនួនប្រជាជនសរុប៖ ៨២,០២១,៥៦៤ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៤៧,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៩៣៤,០០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៥៣៤,០០០ នាក់

ទ័ពបម្រុង៖ ៤០០,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ១៣ 

រូបតំណាង

៧៖ កូរ៉េខាងត្បូង

ចំនួនប្រជាជនសរុប៖ ៥១,១៨១,២៩៩ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ២៥,៦១០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៥,៨២៧,២៥០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៦២៥,០០០ នាក់

ទ័ពបម្រុង៖ ៥,២០២,២៥០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ៧ 

រូបតំណាង

៦៖ ប៉ាគីស្ថាន

ចំនួនប្រជាជនសរុប៖ ២០៤,៩២៤,៨៦១ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៩៥,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៩១៩,០០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៦៣៧,០០០ នាក់

ទ័ពបម្រុង៖ ២៨២,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ១៧ 

រូបតំណាង

៥៖ កូរ៉េខាងជើង

ចំនួនប្រជាជនសរុប៖ ២៥,២៤៨,១៤០ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ១៣,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៦,៤៤៥,០០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ៩៤៥,០០០ នាក់

ទ័ពបម្រុង៖ ៥,៥០០,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ១៨ 

រូបតំណាង

៤៖ រុស្សុី

ចំនួនប្រជាជនសរុប៖ ១៤២,២៥៧,៥១៩ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៧០,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៣,៥៨៦,១២៨ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ១,០១៣,៦២៨ នាក់

ទ័ពបម្រុង៖ ២,៥៧២,៥០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ២ 

រូបតំណាង

៣៖ សហរដ្ឋអាមេរិក

ចំនួនប្រជាជនសរុប៖ ៣២៦,៦២៥,៧៩១ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ១៤៥,២១៥,០០០ នាក់

ចំនួនកងទ័ពសរុប៖ ២,០៨៣,១០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ១,២៨១,៩០០ នាក់

ទ័ពបម្រុង៖ ៨០១,២០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ១ 

រូបតំណាង

២៖ ឥណ្ឌា

ចំនួនប្រជាជនសរុប៖ ១,២៨១,៩៣៥,៩១១ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៦១៦,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ៤,២០៧,២៥០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ១,៣៦២,៥០០ នាក់

ទ័ពបម្រុង៖ ២,៨៤៤,៧៥០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ៤ 

រូបតំណាង

១៖ ចិន

ចំនួនប្រជាជនសរុប៖ ១,៣៧៩,៣០២,៧៧១ នាក់

ចំនួនមនុស្សដែលអាចចូលបម្រើទ័ពបាន៖ ៧៥០,០០០,០០០ នាក់

ចំនួនកងទ័ពសរុប៖ ២,៦៩៣,០០០ នាក់

ចំនួនកងទ័ពកំពុងបំពេញការងារ៖ ២,១៨៣,០០០ នាក់

ទ័ពបម្រុង៖ ៥១០,០០០ នាក់

ចំណាត់ថ្នាក់លើពិភពលោក ចំពោះឥទ្ធិពលនៃកម្លាំងយោធាទាំងស្រុង៖ ៣