ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
សម្ដេចតេជោ ហ៊ុន សែន៖ មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ សម្ដេចតេជោ ហ៊ុន សែន៖ មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីប្រសាសន៍ប្តេជ្ញាចិត្តរបស់សម្តេចដែលបានលើកឡើងកាលពីឆ្នាំ១៩៨៥នៅក្នុងរដ្ឋសភាថា មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ហើយការប្តេជ្ញាចិត្តនេះទទួលបានការគាំទ្រពីរដ្ឋសភា១០០%ដែលគាំទ្រលោកធ្វើជានាយករដ្ឋមន្រ្តីចាប់ពីពេលនោះមក។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីបញ្ហាកូវីដ-១៩បានធូរស្បើយមែន ប៉ុន្តែនៅតែបន្តកម្មវិធីជំនួយសង្គមផ្សេងៗ ការអនុគ្រោះពន្ធទៅលើវិស័យប្រឈមនានាហើយថែមទាំងពង្រីកដល់មនុស្សចាស់ ពិសេសគឺប្រជាជនដែលក្រីក្រពិតប្រាកដ៕

អត្ថបទទាក់ទង