ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២១នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២១នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ២៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២១នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៤នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ២១នាក់ និងអ្នកស្លាប់ចំនួន​ ៤នាក់ (ក្នុងនោះមាន ៣នាក់មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៣នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,២០៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៥៦៩នាក់ និងស្លាប់សរុបចំនួន ២,៩៥៣នាក់៕

អត្ថបទទាក់ទង