ខ្មែរប៉ុស្ដិ៍ Close

ក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ អ្នកស្រុកអង្គរចំនួន៧៧គ្រួសារទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 1236
ក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ អ្នកស្រុកអង្គរចំនួន៧៧គ្រួសារទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាលក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ អ្នកស្រុកអង្គរចំនួន៧៧គ្រួសារទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាល

យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងខែវិច្ឆិកាឆ្នាំ២០២១នេះ ក្រុមការងារបានបន្តចុះពិនិត្យនិងអនុញ្ញាតការជួសជុលសំណង់តូចតាចដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន១៩១ ករណី(សំណើ) ក្នុងនោះ សំណង់ស្រាលដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន៧៧ ករណី(សំណើ)។

គោលដៅទាំងនោះ រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន១៥ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន០៧ករណី ស្រុកពួកអនុញ្ញាតបានចំនួន១៥ករណី ក្រុងសៀមរាបអនុញ្ញាតបានចំនួន២៤ករណី និងស្រុកបន្ទាយស្រីអនុញ្ញាតបានចំនួន១៦ករណី។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់ គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដ និងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។ ក្នុងនោះដែរ រាល់ការអនុញ្ញាតទាំងអស់ គ្មានការបង់ថវិកាឡើយ។

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លេខាធិការដ្ឋានសហគមន៍

អត្ថបទទាក់ទង