ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា គ្រោងកាត់ក្រីនិងដកហូតដើមឈើមានហានិភ័យខ្ពស់នៅប្រាសាទលលៃ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 170
អាជ្ញាធរជាតិអប្សរា គ្រោងកាត់ក្រីនិងដកហូតដើមឈើមានហានិភ័យខ្ពស់នៅប្រាសាទលលៃ អាជ្ញាធរជាតិអប្សរា គ្រោងកាត់ក្រីនិងដកហូតដើមឈើមានហានិភ័យខ្ពស់នៅប្រាសាទលលៃ

ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ ព័ន្ធបានចុះពិនិត្យ និងគ្រោងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅប្រាសាទលលៃ។

កិច្ចការនេះធ្វើឡើងក្នុងបំណង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ និងលើកតម្លៃទេសភាពនៅបរិវេណនោះផង ព្រម ទាំងជួយសម្រួលដល់គម្រោងជួសជុល និងអភិរក្សប្រាសាទលលៃ ដែលកំពុងដំណើរ ការអនុវត្តឲ្យទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។

ដើមឈើដែលនឹងត្រូវកាត់ក្រីរួមមាន ដើមពោធិ៍ ១ដើម ត្រចៀកដំរី១ដើម និងជ្រៃ១ដើម ត្រូវក្រីមែកចេញចំនួន១២មែក ដើម្បីជួយសម្រាលតួដើម និងបើកទេសភាពប្រាសាទឡើងវិញផង។ ចំណែកឯដើមឈើដែលនឹងកាត់ដកហូត និងគាស់ចេញទុកដាំនៅទីតាំងផ្សេងរួមមាន ដើមស្តៅ១ដើម ស្វាយ១ដើម ដូង២ដើម ខ្នុរ១ដើម ជ្រៃ២ដើម គ១ដើម ថ្កូវ១ដើម ពោធិ៍១ដើម រំដួល ១០ដើម ព្រីង១ដើម ចំប៉ី២ដើម និងត្របែកព្រៃ ១ដើម។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ៕

អត្ថបទទាក់ទង