ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បង ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 59
សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បង ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បង ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងចំណោមបេក្ខភាពដទៃទៀត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អនាគតនៅពេលក្រោយ គឺ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅក្នុងចំណោមបេក្ខភាពដទៃទៀត ដោយឆ្លងកាត់ការបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ សម្តេចតេជោ ថ្លែងណែនាំដល់លោក ហ៊ុន ម៉ាណែត ត្រូវពង្រឹងសមត្ថភាព ខិតខំបន្តកសាងតែអំពើល្អ ជៀងវាងកុំឱ្យគេប្រមាថមើលងាយ ត្រូវពង្រឹងខ្លួន ឱ្យសាកសមជាថ្នាក់ដឹកនាំដ៏ល្អ របស់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មចំពោះក្រុមប្រឆាំងដែលវាយប្រហារទៅលើសម្តេចថាពង្រឹងអំណាច និងប្រមាថកូនប្រុសរបស់សម្តេចថាជាកូនមេដឹកនាំវៀតណាម។ សម្តេចតេជោ បានប្រកាសជាចំហថា សម្តេចគាំទ្រកូនឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ គឺត្រូវឆ្លងកាត់ការបោះឆ្នោត។ សម្តេចបានបន្តថា ការបណ្តុះបណ្តាលកូន មិនមែនយកមកឱ្យធ្វើជាមេចោរនោះទេ៕

អត្ថបទទាក់ទង