ខ្មែរប៉ុស្ដិ៍ Close

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល ៣ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 48
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល ៣ថ្ងៃ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល ៣ថ្ងៃ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ លោក នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០១៩។

តាមរយៈទស្សនកិច្ចនេះ លោកនឹងអញ្ជើញជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Xi Jinping និង លោកនាយករដ្ឋមន្ត្រី Li Keqiang ព្រមទាំងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគថ្មីបន្ថែមទៀត។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជិត៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខនោះ ក៏នឹងមានការពិភាក្សានូវចំណុចស្នូលនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានកិច្ចព្រមព្រៀង និងឯកសារមួយចំនួនក៏នឹងត្រូវចុះហត្ថលេខាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Xi Jinping លោកនាយករដ្ឋមន្ត្រី Li Keqiang បងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោក ក៏បានកោតសរសើរដល់ក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានខិតខំដើម្បីឱ្យមានការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ៕

អត្ថបទទាក់ទង