ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង កសាងជាតិ ក្នុងពេលដែលក្រុមប្រឆាំងធ្វើរឿងបង្ហិនបង្ហោចប្រទេសកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង កសាងជាតិ ក្នុងពេលដែលក្រុមប្រឆាំងធ្វើរឿងបង្ហិនបង្ហោចប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែង កសាងជាតិ ក្នុងពេលដែលក្រុមប្រឆាំងធ្វើរឿងបង្ហិនបង្ហោចប្រទេសកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹង ប្រែងគ្រប់បែបយ៉ាង ដើម្បីកសាងប្រទេសក្នុងពេលដែលក្រុមប្រឆាំងធ្វើ តែរឿងបី ដើម្បីបំផ្លាញប្រទេសកម្ពុជាគឺ៖ ទី១- កុំឱ្យបរទេសផ្តល់ជំនួយ មកកម្ពុជា ទី២- កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងទី៣- កុំឱ្យបរទេស ទិញទំនិញពីកម្ពុជា។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ប្រមាណជិត៧ពាន់នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បរទេសមិនមែនចេះ តែជឿនោះទេ ព្រោះនៅលើពិភពលោកបច្ចុប្បន្ន យន្តការគ្រប់គ្រងទំនាក់ ទំនងអន្តរជាតិ គេមានរបស់គេ ជាពិសេសបើទោះបីជាគេមានការបំពាន ដោយប្រទេសខ្លះប្រកាសជាឯកតោភាគីនិយមទៅលើការដាក់ពន្ធរារាំង ការនាំចូលទំនិញពីប្រទេសណាមួយ ក៏ប៉ុន្តែអង្គការពាណិជ្ជកម្មពិភពលោក World Trade Organization (WTO) នៅតែជាអង្គការដែលមានឥទ្ធិពល ដោះស្រាយបញ្ហា និងប្រទេសជាច្រើន ជាទូទៅត្រូវគោរពនូវវិធានរបស់អង្គ ការពាណិជ្ជកម្មពិភពលោកដែលត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមក មានភាពអនុគ្រោះ និងមិនមានភាពអនុគ្រោះ តាមលក្ខខណ្ឌនៃកត្តា សេដ្ឋកិច្ច នយោបាយសង្គមនៃប្រទេសនីមួយៗ៕

អត្ថបទទាក់ទង