ខ្មែរប៉ុស្ដិ៍ Close

លោក សុខ លូ ជួបសំណេះសំណាល និងនាំយកអំណោយចែកជូនមន្ត្រីជាប់កិច្ចសន្យាជាអ្នកថែសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1308
លោក សុខ លូ ជួបសំណេះសំណាល និងនាំយកអំណោយចែកជូនមន្ត្រីជាប់កិច្ចសន្យាជាអ្នកថែសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង លោក សុខ លូ ជួបសំណេះសំណាល និងនាំយកអំណោយចែកជូនមន្ត្រីជាប់កិច្ចសន្យាជាអ្នកថែសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងលោកលោកស្រី ញ៉ែម សាខន ចែកជូនដល់មន្ត្រីជាប់កិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង និងក្រុមកងកម្លាំងប្រចាំការគោលដៅសាលាខេត្តបាត់ដំបង នៅបរិវេណសាលាខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ អភិបាល ក៏បានផ្តាំផ្ញើឱ្យបងប្អូនដែលជាមន្ត្រីកិច្ចសន្យាបម្រើការងារជាអ្នកថែទាំសួនច្បារសារធារណៈ ក្នុងក្រុងបាត់ដំបង បន្តខិតខំបំពេញការងារបន្តទៅទៀត ហើយត្រូវថែរក្សាអនាម័យសុខភាពឱ្យខ្ជាប់ខ្ជួន ជាពិសេសត្រូវអនុវត្តអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល។

សូមជម្រាបផងដែរថា អំណោយដែលត្រូវបានចែកជូនក្នុងម្នាក់ៗទទួលបានរួមមាន៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន ០២កេស ទឹកបរិសុទ្ធចំនួន ០២កេស ត្រីខ ០១យួរ ទឹកសុីអុីវ ចំនួន ០១យួរទឹកត្រីចំនួន ០១យួរ ម៉ាស់ចំនួន ០៣ប្រអប់ ថវិកាចំនួន ៥០,០០០ រៀល៕

អត្ថបទទាក់ទង