ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួង ស្ថាប័ន ត្រូវតាមដានមើលខមិនក្នុងផេកហ្វេសប៊ុករបស់លោកដើម្បីដឹងពីបញ្ហា និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 46
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួង ស្ថាប័ន ត្រូវតាមដានមើលខមិនក្នុងផេកហ្វេសប៊ុករបស់លោកដើម្បីដឹងពីបញ្ហា និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួង ស្ថាប័ន ត្រូវតាមដានមើលខមិនក្នុងផេកហ្វេសប៊ុករបស់លោកដើម្បីដឹងពីបញ្ហា និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទោះបីថ្ងៃនេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក៏ដោយ ប៉ុន្តែនៅមានប្រជាពលរដ្ឋនៅចម្ងល់ ហើយបានចូល ខំមិន ក្នុងផេកហ្វេសប៊ុករបស់លោកដោយបានលើកឡើងពីបញ្ហាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ទោះយ៉ាងណាលោកថា បើលោកមានពេលវេលា លោកនឹងធ្វើការឆ្លើយទៅកាន់ប្រជាពលរដ្ឋផ្ទាល់តែម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា លោកចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង។ លោកបានថ្លែងបញ្ជាក់ថា បើលោកឆ្លើយតបបែបនេះ ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវបានដានការចូលមកខំមិនរបស់ប្រជាពលរដ្ឋក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីឆ្លើយតបរាល់ចម្ងល់របស់ពលរដ្ឋ និងមានចំណាត់ការដោះស្រាយជូនពួកគាត់បានភ្លាមៗផងដែរ។

អត្ថបទទាក់ទង