ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ

ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០១សំណើ។
ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។
សរុបមក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ទាំង០២គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន០៤សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍