ក្រុមការងារព្រៃឈើកំពុងធ្វើការងារជាច្រើន ដើម្បីគ្រប់គ្រងដើមឈើហានិភ័យក្នុងតំបន់ប្រាសាទ
នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន កំពុងធ្វើការងារជាច្រើន ក្នុងបេសកកម្មគ្រប់គ្រងដើមឈើហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស និងប្រាសាទ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំមួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។ ក្រៅពីនេះ ដើមឈើហានិភ័យខ្លះ ដែលដុះគៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាផងដែរ៕