ខ្មែរប៉ុស្ដិ៍ Close

កូរ៉េខាងត្បូង ផ្ដល់ជំនួយម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ-១៩ និងឧបករណ៍សម្ភារប្រើប្រាស់មួយចំនួន ជូនរាជរដ្ឋាភិបាលកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
កូរ៉េខាងត្បូង ផ្ដល់ជំនួយម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ-១៩ និងឧបករណ៍សម្ភារប្រើប្រាស់មួយចំនួន ជូនរាជរដ្ឋាភិបាលកម្ពុជា កូរ៉េខាងត្បូង ផ្ដល់ជំនួយម៉ាស៊ីនធ្វើតេស្ដរកមេរោគកូវីដ-១៩ និងឧបករណ៍សម្ភារប្រើប្រាស់មួយចំនួន ជូនរាជរដ្ឋាភិបាលកម្ពុជា

រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានផ្ដល់ជំនួយជាឧបករណ៍សម្ភារសម្រាប់ប្រយុទ្ធជំងឺកូវីដ-១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល រួមជាមួយលោកវេជ្ជបណ្ឌិត Kim Sang Gyeun ប្រធានមូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH ដែលប្រព្រឹត្ដទៅនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល។

សម្រាប់ឧបករណ៍សម្ភារ ដែលបានផ្ដល់ជូនកម្ពុជានេះ រួមមាន៖

  1. ម៉ាស៊ីនធ្វើតេស្ដរកវីរុសកូវីដ-១៩ ចំនួន២គ្រឿង
  2. តេស្ដរកវីរុសកូវីដ-១៩ ចំនួន ២៣,០៤០តេស្ដ
  3. សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ដ្រីសុខាភិបាល ចំនួន៥០០សម្រាប់ ជូនក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត Kim Sang Gyeun បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការការពារសុខភាព របស់ប្រជាជនកម្ពុជាទាំងមូល។

ប្រធានមូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH ប្រចាំកម្ពុជា ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ជនជាតិកូរ៉េទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបុគ្គលិកមូលនិធិ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានគូសបញ្ជាក់ផងដែរថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់មូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សដ៏ថ្លៃថ្លារបស់មូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គួរជម្រាបថា ក្នុងឱកាសប្រគល់ និងទទួលនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានរម្លឹកពីការឧបត្ថម្ភគាំទ្រកន្លងមក របស់មូលនិធិថែទាំសុខភាពអន្ដរជាតិ KOFIH ដោយជួយទាំងហេដ្ឋារចនាសម្ព័ន្ធ មានសាលាភូមិភាគ មន្ទីរពេទ្យបង្អែកនៅតាមខេត្ដ មន្ទីរពិសោធន៍ មណ្ឌលសម្រាប់ដាក់ពលករខ្មែរ មកពីប្រទេសថៃ សាងសង់មន្ទីរពេទ្យ សម្ភារបរិក្ខារពេទ្យ និងបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ ក្រៅពីឧបរណ៍សម្ភារប្រើប្រាស់សម្រាប់ការពារ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៕ Fresh News

អត្ថបទទាក់ទង