ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ៤៩នាក់ជាសះស្បើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ៤៩នាក់ជាសះស្បើយ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ ខណៈអ្នកជំងឺចំនួន ៤៩នាក់ជាសះស្បើយ

នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៤៩នាក់។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៧នាក់នោះ មាន ៣៥នាក់ជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ជាអ្នកដំណើរមកពីក្រៅប្រទេស។

ចំណែកឯ អ្នកជាសះស្បើយមានចំនួន ៤៩នាក់ សុទ្ធតែជាករណីពាក់ព័ន្ធនឹងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ២៤៧៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ១២៤០នាក់, កំពុងសម្រាកព្យាបាលចំនួន ១២១៩នាក់ និងអ្នកជំងឺ ១៤នាក់បានស្លាប់៕

អត្ថបទទាក់ទង