ខ្មែរប៉ុស្ដិ៍ Close

ក្រុមសហជីពតំណាងឲ្យក្រុមកម្មករជាង៥០ម៉ឺននាក់ ចេញញត្តិគាំទ្រ សម្រាប់ការដំឡើងប្រាក់ឈ្នួល១៩៤ដុល្លារ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 34
ក្រុមសហជីពតំណាងឲ្យក្រុមកម្មករជាង៥០ម៉ឺននាក់ ចេញញត្តិគាំទ្រ សម្រាប់ការដំឡើងប្រាក់ឈ្នួល១៩៤ដុល្លារ ក្រុមសហជីពតំណាងឲ្យក្រុមកម្មករជាង៥០ម៉ឺននាក់ ចេញញត្តិគាំទ្រ សម្រាប់ការដំឡើងប្រាក់ឈ្នួល១៩៤ដុល្លារ

(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) National Union Alliance Chamber of Cambodia (NACC) ដែលតំណាងឲ្យក្រុមកម្មករ-កម្មការិនីជាង៥០ម៉ឺននាក់ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានចេញញត្តិគាំទ្រ ក្រោយរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ សម្រេចដំឡើងប្រាក់ឈ្នួលអប្បបរិមាចំនួន១៩៤ដុល្លារ។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា តំណាងឲ្យ៥៦ សហព័ន្ធសហជីព សមាគម និងអង្គការដែលមានសមាជិកសរុបជាង ៥០០.០០០ នាក់ សូមចូលរួម អបអរសាទរជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ក្នុងវិស័យ
វាយនភណ្ឌ កាត់ដេរ ស្បែកជើង និងកាបូប ដែលទទួលបានប្រាក់ឈ្នួលអប្បបរិមាថ្មី ចំនួន១៩៤ដុល្លារ សម្រាប់កម្មករពេញសិទ្ធិ និង១៩២ដុល្លារ សម្រាប់កម្មករសាកល្បងដោយ អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។

NACC សូមគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន២ដុល្លារ ព្រោះថានៅក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ប្រទេសនៅលើ ពិភពលោកគឺ មិនទាន់មានប្រទេសណាដែលបាននិយាយពីការតំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិតឡើយគឺមានតែនិយាយអំពី ការកាត់រំសាយចំនួនបុគ្គលិក និងកម្មករ-និយោជិត ដើម្បីទប់ការចំណាយរបស់គេកុំឲ្យក្រុម
ហ៊ុន ក្ស័យធន តែដោយឡែកកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនត្រឹមតែអាចរក្សាស្ថេរភាពការងារជូនបងប្អូនកម្មករ និយោជិត មិនឲ្យបាត់បង់ប៉ុណ្ណោះទេថែមទាំងបានយកចិត្តទុក្ខដាក់ក្នុងការតំឡើងប្រាក់ឈ្នួលអប្បបរិមាជូនបងប្អូនកម្មករ-និយោជិតថែមទៀតផង។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ១៩៤ដុល្លារ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ក៏ដោយ។

ការប្រកាសដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។

នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបានប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ដោយក្នុងពេលរៀបចំដំឡើងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទទាក់ទង