ខ្មែរប៉ុស្ដិ៍ Close

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះសកម្មភាពអសីលធម៌ ថោកទាបរបស់ប្រជាជនថៃ ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន

ដោយ៖Sreyleak | ថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 184
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះសកម្មភាពអសីលធម៌ ថោកទាបរបស់ប្រជាជនថៃ ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះសកម្មភាពអសីលធម៌ ថោកទាបរបស់ប្រជាជនថៃ ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) បានប្រកាសថ្កោលទោសយ៉ាង ពេញទំហឹង ចំពោះសកម្មភាពអសីលធម៌ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបានចំពោះទង្វើរបស់ជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដូចជារូបថត សម្ដេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្តី និងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។

តាមរយៈញត្ដិថ្កោលទោស ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (ស.ស.ស.ក) បានចាត់ទុកអាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃសីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ និងស្ទើរតែមិនគួរឱ្យជឿសោះ ឡើយថាប្រជាជាតិមួយដែលតែងតែតាំងខ្លួនថាមានអារ្យធម៌ខ្ពង់ខ្ពស់ បែរជាអាចធ្វើសកម្មភាពដ៏ គម្រក់អាក្រក់ជួជាតិនេះបាន។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC បានបន្ថែមថា កម្ពុជាទោះបីជាប្រទេសតូចមានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ លើកលែងតែមកបំពាន លើកម្ពុជាមុន។

ទន្ទឹមនឹងនេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអំពាវនាវប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ សម្ដេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ហើយការពង្រឹងការប្រើប្រាស់ រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹង ការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព៕

អត្ថបទទាក់ទង