ខ្មែរប៉ុស្ដិ៍ Close

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសគាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 6
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសគាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ប្រកាសគាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅភូមិពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានអំពាវនាវដល់កម្មករ និងសហជីពអនុវត្តនូវប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងបានអំពាវនាវឱ្យសហជីពកម្មករបញ្ឈប់នូវការទាមទារឱ្យថៅកែទូទាត់ប្រាក់អតីតភាពការងារសរុប ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់រោងចក្រ សហគ្រាស ហើយនឹងឈានដល់ការបិទទ្វារតែម្តង។

នៅក្នុងញត្តិគាំទ្រដដែលនេះ បានឱ្យដឹងដែរថា ប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺពិតជាបានបង្ហាញឱ្យឃើញបន្ថែមទៀតនូវការគិតគូរចំពោះសុវត្ថិភាពការងាររបស់បងប្អូនកម្មករនិយោជិត និងដំណើរការអភិវឌ្ឍវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងផងដែរ។

សូមអានញត្តិគាំទ្ររបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាខាងក្រោម៖

 

អត្ថបទទាក់ទង