EDC ជូនដំណឹងពីការរអាក់រអួលចរន្ត ពីថ្ងៃនេះដល់ថ្ងែទី១២ ខែកញ្ញា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លង ខ្សែបណ្តាញ ដើម្បីងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ
អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន»៕
សូមអានសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដូចខាងក្រោម ៖