ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជំនាញសុខាភិបាលខេត្តសៀមរាប សម្រេចដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជិកាជាង១តោន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 49
មន្រ្តីជំនាញសុខាភិបាលខេត្តសៀមរាប សម្រេចដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជិកាជាង១តោន មន្រ្តីជំនាញសុខាភិបាលខេត្តសៀមរាប សម្រេចដុតកម្ទេចចោលឱសថបំប៉នសុខភាពគ្មានលេខបញ្ជិកាជាង១តោន

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាល ខេត្តសៀមរាប​បានឱ្យដឹងថា បន្ទាប់ពីមានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប ឱ្យមន្ទីរ សុខាភិបាលធ្វើការកម្ទេចចោលឱសថបំប៉នសុខភាព ដែលមន្ទីរសុខាភិបាលសហការ ជាមួយនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចរឹបអូសបានកន្លងមក។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធាន មន្ទីរសុខាភិបាល បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធធ្វើការដុតកម្ទេចចោលឱសថបំប៉នសុខភាព គ្មានលេខបញ្ជិកាចំនួន១,៣០១គីឡូក្រាម មាន៧០មុខស្មើ នឹង១,២០២,៣៦៦គ្រាប់ នៅ ចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកស្រី លី វណ្ណៈ បានបន្តថា ឱសថបំប៉នសុខភាពគ្មានចុះបញ្ជិកា ហើយត្រូវដុត កម្ទេចចោលនៅពេលនេះ ជាផលិតផលរបស់សហរដ្ឋអាមេរិក និងចាប់រឹបអូសកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៦ ដោយក្រុមការងារមន្ទីរសុខាភិបាល និងនគរបាលសេដ្ឋកិច្ច ខេត្តសៀមរាប។

លោកស្រី បាន​អំពាវនាវ​ឱ្យ អ្នកប្រកបអាជីវកម្មលើឱសថទាំងអស់ត្រូវអនុវត្តន៍ឱ្យបាន ត្រឹមត្រូវតាមច្បាប់ដែលកម្ពុជាមាន ជាពិសេសកុំឃោសនា​ភូតកុហក​បោកប្រាស់ ប្រជា ពលរដ្ឋឱ្យ​ប្រើប្រាស់ ឱសថ ឬ​អាហារ​បំប៉ន​ណា គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការខាតបង់​ថវិកា ​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​ការបាត់​បង់ជីវិត​របស់ប្រជាពលរដ្ឋ។

លោកស្រី លី វណ្ណៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសុខាភិបាលខេត្ត សៀមរាបសហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានចុះត្រួតពិនិត្យមើលឱសថឬ​អាហារ បំប៉ន​ណា គ្មាន​លេខបញ្ជិកាត្រឹមត្រូវ និងឱសថហួសកាលកំណត់ប្រើប្រាស់ និងខូចគុណ ភាព នៅតាមឱសថស្ថាន​នានានៅក្នុងខេត្តសៀមរាប ដើម្បីដកហូតយកទៅដុតកម្ទេកចោល៕ ឃុត សៅ – AKP

អត្ថបទទាក់ទង