ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 38

ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញនៃរចនាសម្ពន្ធប្រាសាទ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ពន្ធជ្រុងនិរតីនៃខឿនរួតទី៣ តាំងពីដើមឆ្នាំ២០២១មក រហូតមកដល់ពេលនេះបានបញ្ចប់ដោយជោគជ័យ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ បានឱ្យដឹងថា ក្នុងដំណើការជួសជុល ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងកន្លែងថ្មបាយក្រៀមដែលក្រៀកចេញពីគ្នា រៀបចំផ្គុំថ្មឡើងវិញតាមលក្ខណៈដើម និងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។ ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោកយី សុថា និងកញ្ញា ម៉េង សុវណ្ណលីលីន

អត្ថបទទាក់ទង