ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ អ្នកវាយប្រហារសម័យតេជោ លិចទឹក មិនត្រូវនោះទេ

ដោយ៖សាន់ វីតា | ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 586
សម្តេចតេជោ ហ៊ុន សែន៖ អ្នកវាយប្រហារសម័យតេជោ លិចទឹក មិនត្រូវនោះទេ សម្តេចតេជោ ហ៊ុន សែន៖ អ្នកវាយប្រហារសម័យតេជោ លិចទឹក មិនត្រូវនោះទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលវាយប្រហារថា សម័យតេជោ រថយន្តលិចទឹក ជាប់ភក់នោះគឺមិនត្រឹមត្រូវទេ ព្រោះបើយើងក្រឡេកថយក្រោយ នៅសម័យក្រោយឆ្នាំ១៩៧៩ កម្ពុជារកកង់ជិះមិនចង់បានផង កុំថាឡើយមានឡានលិចទឹក ឬម៉ូតូជាប់ភក់នោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅសម័យក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ អ្នកមានកង់១ ស្មើនឹងមានម៉ូតូ១ ហើយអ្នកមានម៉ូតូ១ ស្មើនឹងមានរថយន្តមួយនៅសម័យតេជោនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចឱ្យយុវជនសម័យតេជោនេះ បើចង់ដឹងការពិត សុំទៅសួរយាយតាឪពុកម្តាយថា តើក្រោយឆ្នាំ១៩៧៩ កម្ពុជាយើងមានអ្វីខ្លះ? ពោលគឺរកតែស្បែកជើងពាក់ស្ទើរតែមិនបានផង៕


អត្ថបទទាក់ទង