ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ គ្មានករណីភ្ញៀវទេសចរស្លាប់ដោយសារជំងឺ Covid-19 នៅអង្គរវត្តនោះឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 84
អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ គ្មានករណីភ្ញៀវទេសចរស្លាប់ដោយសារជំងឺ Covid-19 នៅអង្គរវត្តនោះឡើយ អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ គ្មានករណីភ្ញៀវទេសចរស្លាប់ដោយសារជំងឺ Covid-19 នៅអង្គរវត្តនោះឡើយ

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល នាព្រលប់ថ្ងៃទី២៩ ខែកុម្ភៈនេះ បានឱ្យដឹងថា មិនមានករណីភ្ញៀវទេសចរស្លាប់ដោយសារជំងឺ Covid-19 នៅប្រាសាទអង្គរវត្ត ដូចការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Sdam Husen នោះឡើយ ការបង្ហោះនៅលើហ្វេសប៊ុកនេះ គឺជាការបំភ្លៃព័ត៌មានទាំងស្រុង។

លោក ឡុង សុកល បានបន្តថា តាមរូបភាពដែលបានបង្ហោះជាមួយសារបំភ្លៃសាធារណជនក្នុងបណ្ដាញសង្គមនោះ គឺជាសកម្មភាពជួយសង្គ្រោះទេសចរជនជាតិជប៉ុនម្នាក់ ដែលគាត់មានអាការខ្យល់គរក្នុងពេលចូលទស្សនាប្រាសាទអង្គរវត្ត តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ។

លោក ឡុង កុសល បានសម្ដែងនូវការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចេតនាបំភ្លៃព័ត៌មាន បំពុលសង្គមរបស់ម្ចាស់គណនីហ្វេសប៊ុក Sdam Husen នោះ និងទាមទារឱ្យម្ចាស់គណនីរូបនោះ លុបការបង្ហោះព័ត៌មានបំភ្លៃយ៉ាងដូច្នោះចេញពីបណ្ដាញសង្គម ចៀសវាងការចែកចាយនាំទៅដល់ការយល់ច្រឡំកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងឡាយ សូមកុំបន្តការបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងជំងឺ Covid-19 នេះតទៅទៀត ពីព្រោះវាមិ នបានធ្វើឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិទទួលបានផលចំណេញអ្វីឡើយ ផ្ទុយទៅវិញវារឹតតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ខណៈហេតុការណ៍ឆ្លងជំងឺនៅក្នុងប្រទេសកម្ពុជាមិនបានកើតមានពិតជាក់ស្ដែង។

លោក ឡុង កុសល បានអះអាងថា ករណីទេសចរជនជាតិជប៉ុនមានអាការខ្យល់គរខាងលើនេះ ក្រុមជួយសង្គ្រោះរបស់អាជ្ញាធរជាតិអប្សរា និងកម្លាំងសមត្ថកិច្ចពាក់ព័ ន្ធបានធ្វើការយ៉ាងហ្មត់ចត់ និងសស្រាក់សស្រាំ ដោយធានាអះអាងថា ភ្ញៀវជនជាតិជប៉ុនរូបនោះមិនមានឆ្លងជំងឺ Covid-19 ជាដាច់ខាត៕