ខ្មែរប៉ុស្ដិ៍ Close

សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៧,៣៨៥,០១៣នាក់ (គិតត្រឹមយប់ថ្ងៃទី១ ខែសីហា)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 39
សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៧,៣៨៥,០១៣នាក់ (គិតត្រឹមយប់ថ្ងៃទី១ ខែសីហា) សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ៧,៣៨៥,០១៣នាក់ (គិតត្រឹមយប់ថ្ងៃទី១ ខែសីហា)

គិតត្រឹមយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៧,៣៨៥,០១៣នាក់ ដែលស្មើនឹង ៧៣.៨៥% ធៀបនឹងគោលដៅចាក់ចំនួន ១០លាននាក់ ក្នុងនោះអ្នកដែលបានចាក់រួចរាល់ទាំង ២ដូស មានចំនួន ៤,៨៤៧,២៤៦នាក់។

គួរជម្រាបថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ​ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងថ្ងៃដំបូងនៃយុទ្ធនាការនេះ បានចំនួន ៣៦,៨៣០នាក់ ស្មើនឹង ១.៨៧% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់។

បាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖

អត្ថបទទាក់ទង