ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យធ្វើសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២០ ឱ្យមានការទាក់ទាញបំផុតសម្រាប់ទេសចរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យធ្វើសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២០ ឱ្យមានការទាក់ទាញបំផុតសម្រាប់ទេសចរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យធ្វើសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២០ ឱ្យមានការទាក់ទាញបំផុតសម្រាប់ទេសចរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យមានការរៀបចំធ្វើសង្រ្កាន្តខេត្តសៀមរាបឆ្នាំ២០២០នេះ ធ្វើយ៉ាងណាឱ្យមានការទាក់ទាញបំផុតសម្រាប់ទេសចរ បង្កលក្ខណៈសប្បាយរីករាយដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកំសាន្តឱ្យបានច្រើនជាងបណ្តាឆ្នាំមុនៗដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក។ ទន្ទឹមនឹងនេះ នៅក្នុងខេត្តផ្សេងៗទៀតក៏ត្រូវមានសង្រ្កាន្តចូលឆ្នាំខ្មែរនេះផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើផងដែរថា ឱ្យក្រុមហ៊ុនប្រគុំតន្រ្តីគួរឧស្សាហ៍ទៅរៀបចំកម្មវិធីនៅខេត្តសៀមរាបដើម្បីទាក់ទាញទេសចរ។ ទន្ទឹមនេះ កម្មវិធីសាសនា និងការប្រកួតកីឡាផ្សេងៗក៏ត្រូវប្រារព្ធនៅខេត្តសៀមរាបឱ្យបានញឹកញាប់ផងដែរ៕

អត្ថបទទាក់ទង